ទស្សនៈរបស់អ្នកប្រាជ្ញខុងជឺ

អ្នកប្រាជ្ញ ខុងជឺ កើតថ្ងៃទី ២៨ ខែកញ្ញា ៥៥១ មុន​គ.ស ដល់ ៤៧៩ មុន​គ.ស។ លោកក៏ជា​មហា​ទស្សនវិទូ​ចិន​មួយ​រូប​ដ៏​ល្បីល្បាញ ដែល​បាន​បង្រៀន និង​បន្សល់​ទុក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ផ្នត់គំនិត និង​ជីវិត​រស់នៅ​របស់​ប្រជាជន​ចិន កូរ៉េ ជប៉ុន និង​វៀតណាម​ជាដើម។

Related image
អ្នកប្រាជ្ញ ខុងជឺ

គ្រប់ទស្សនវិជ្ជា​របស់​គាត់ បាន​​បញ្ជាក់​ពី​ចរិយា​បុគ្គល និង​ការ​គ្រប់គ្រង ដោយ​សច្ចធម៌​នៃ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាព​ស្មោះត្រង់​។ តម្លៃ​ទាំងនេះបាន​លេច​ត្រដែត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន លើស​លទ្ធិ​ដទៃ​ទៀត​ដូចជា លទ្ធិ​នីតិនិយម ឬលទ្ធិ​តាវ ក្នុង​សម័យ​រាជវង្ស​ហាន (២០៦ មុន​គ.ស – គ.ស ២២០)​។ ផ្នត់គំនិត​របស់ ​ខុងជឺ ត្រូវ​បាន​វិវឌ្ឍ​ទៅ​ជា​ប្រព័ន្ធ​ទស្សនវិជ្ជា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា “លទ្ធិ​ខុងជឺ”​។ លទ្ធិ​នេះត្រូវ​បាន​នាំចូល​ទៅ​អឺរ៉ុប ដោយ​អ្នកបួស​និកាយ​យ៉េស៊ូអ៊ិត​ជាតិ​អ៊ីតាលី​ ឈ្មោះ Matteo Ricci ដែល​បាន​សរសេរ​ឈ្មោះ​ ខុងជឺ ជា​ភាសា​ឡាតាំង​លើកដំបូង​ថា “Confucius” (កុងហ៊្វូស៊ីយូស)​។

Related image
លោក Matteo Ricci

ការ​បង្រៀន​របស់​គាត់ អាច​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ក្នុង​ចំណាន​អក្សរសាស្ត្រ ​ខុងជឺ គឺជា​ការ​ប្រមូលផ្ដុំ​សម្រង់​សុភាសិត​ខ្លី ដែល​​ត្រូវ​បាន​គេ​ចងក្រង​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយ​មរណភាព​របស់​គាត់​។ ប្រវត្តិសាស្ត្រ​សម័យ​ទំនើបមិន​ជឿ​ថា មាន​ឯកសារ​ជាក់លាក់​ណាមួយអាច​បញ្ជាក់​បាន​ថា ត្រូវ​បាន​សរសេរ​ដោយ​ ខុងជឺ នោះ​ឡើយ​។ ប៉ុន្តែអស់​រយៈពេល​ជិត ២,០០០ មក​នេះ គាត់​ត្រូវ​បាន​គេ​ជឿ​ថាជា​អ្នក​កែសម្រួល ឬជា​អ្នកនិពន្ធនូវ​គម្ពីរ​បុរាណ​ទាំង​ប្រាំ ដូចជា គម្ពីរ​ប្រតិបត្តិ​បញ្ញត្តិ​សាសនា​បុរាណ Classic of Rites (五經) (អ្នក​កែសម្រួល) និង​គម្ពីរ​និទាឃៈរដូវ​និង​សរទរដូវ Spring and Autumn Annals (春秋) (អ្នកនិពន្ធ)​។

រហូតមកដល់ពេលនេះ គ្រប់ទស្សនវិជ្ជារបស់លោកបានជះឥទ្ធិពលយ៉ាងខ្លាំងលើសកលោក រួមទាំងប្រទេសកម្ពុជាយើង​ផង​ដែរ​។ នៅក្នុងនោះ ក៏មានអ្នកដែលកំពុងតែអាននេះដូចគ្នា។ យើងទាំងអស់គ្នាអាចដឹងថា ទោះបីគាត់ស្លាប់បាត់បង់ជីវិតក៏​ពិត​មែន ប៉ុន្តែទ្រឹស្តី និងទស្សនវិជ្ជារបស់លោកនៅតែដើរតួនាទីសំខាន់ក្នុងការទូន្មានអប់រំមនុស្សជាច្រើន៕

Leave a comment