Steve Jobs៖ បើអ្នកនៅតែឃ្លាន អ្នកនឹងអាចទទួលទានបាន

មនុស្សយើងគ្រប់គ្នាទាមទារឱ្យមានការបរិភោគជាប្រចាំថ្ងៃ ប៉ុន្តែបើមនុស្សយើងមិនស្រេកឃ្លានទេ ពិតណាស់ថាមិនអាចបរិភោគបានច្រើនឡើយ។ តួយ៉ាងដូចលោក ស្វីវចប ពោលអន្លើនេះថា «បើអ្នកនៅតែឃ្លាន អ្នកនឹងអាចទទួលទានបានបន្ថែមទៀត»។

Image result for steve jobs
Steve Jobs/Fossbytes

លោក ស្វីវចប គឺជាតួអង្គសំខាន់ក្នុងវិស័យបច្ចេកវិទ្យាតាមរយៈការផលិតនូវគ្រឿប្រើប្រាស់ជាច្រើនដូចជាកុំព្យូទ័រ ទូរសព្ទ និងរបស់ប្រើប្រាស់​អេឡិចត្រូនិចម៉ាកអេផល (Apple) មួយនេះ។ ក្រុមហ៊ុននេះបានបង្កើតឡើងដោយគាត់ផ្ទាល់កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ១៩៧៦ មកម៉េះ្ល។

Related image
Steve Jobs/ The Denver Post

ចំពោះទស្សនៈរបស់លោកចង់បញ្ជាក់និងសង្កត់ធ្ងន់លើមនុស្សមួយចំនួន ដែលបិទនូវផ្នត់គំនិត (Closed Mind) មិនព្រមទទួលយកគំនិតថ្មីរបស់ថ្មីជាដើម។ ស្នាដៃរបស់លោកនៅតែបង្ហាញខ្លួនដ៏អស្ចារ្យដដែលក្នុងពិភពលោក និងកំពុងតែទទួលបានការចាប់អារម្មណ៍ជាងខ្លាំង​ពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

លោក ស្វីវចប ត្រូវបានគេរិះគន់ថាជាមនុស្សហ្មត់ចត់នឹងការងារបំផុត រាល់បុគ្គលិករបស់លោកតែមានការត្អួញត្អែរនឹងវិន័យចំពោះការងារ​របស់គាត់។ ហើយគាត់ក៏ធ្លាប់ជួបនៅការបរាជ័យជាច្រើនក្នុងជីវិត ដូចជាការរស់នៅត្រូវបែកបាក់ពីគ្រួសារ និងត្រូវព្រាត់ប្រាស់រឿងស្នេហា​របស់លោកជាដើម។ យើងអាចយល់បានថា មនុស្សជោគជ័យទាំងអស់ក្នុងលោកនេះគឺមិនមែនសុទ្ធតែអាចធ្វើរឿងបានជោគជ័យគ្រប់រឿង​ឡើយ មាននេះគឺខ្វះនោះពុំខាន។

ប៉ុន្តែយ៉ាងណាក៏ដោយ យើងម្នាក់ៗត្រូវចងចាំពាក្យរបស់លោកទុកជាចំណេះដឹង នឹងត្រូវបើនូវវិញ្ញាណខួរក្បាលរបស់ខ្លួនដើម្បីទទួលយកអ្វីដែលថ្មីៗ​ ដូចជាចំណីអាហារដែលយើងត្រូវតែបរិភោគនេះអ៊ីចឹងដែរ៕

Leave a comment