The Ship, The Legend (នាវា, តាងនេះ)

ប្រធានាធិបតីសលឡឺរីក្លឹប Coolidge មានកន្លែងពិសេសមួយនៅក្នុងប្រវត្ដិសាស្ដ្រអេស្ព្រីសាសានតូ។ រយៈពេល 10 ឆ្នាំក្រោយមកនាងត្រូវបានទទួលដោយនាយកដ្ឋានសង្គ្រាមអាមេរិកដែលបានចាប់ផ្តើមប្រើប្រាស់នាងដើម្បីដឹកជញ្ជូនបុរសនិងឧបករណ៍នៅទូទាំងតំបន់ប៉ាស៊ីហ្វិកដើម្បីពង្រឹងកងទ័ពអាមេរិក។

ដំបូងឡើយការដឹកជញ្ជូនបុគ្គលិកកងទ័ពជើងទឹកដែលរងរបួសចំនួន 125 នាក់មកពីហាវ៉ៃត្រលប់ទៅកោះសាន់ហ្វ្រាន់ស៊ីស្កូនៅថ្ងៃបុណ្យណូអែលនៅឆ្នាំ 1941 ។ នៅខែមករាឆ្នាំ 1942 នាងជាផ្នែកមួយនៃក្បួនដង្ហែរធំដំបូងគេដែលបញ្ជូនទៅអូស្ត្រាលីដឹកកងទ័ពទ័ពអាវុធយុទ្ធភ័ណ្ឌនិងគ្រឿងផ្គត់ផ្គង់រួមទាំងយន្តហោះចម្បាំង P- ប្រទេស​ហ្វីលីពីន។

មកដល់ក្រុងមែលប៊ននៅថ្ងៃទី 1 ខែកុម្ភៈឆ្នាំ 1942 នាង Coolidge នៅតែត្រូវបានគេបំពាក់ដោយស៊ីវិល។ ក្រោយមកនៅឆ្នាំនោះនាងត្រូវបានគេកែច្នៃឡើងវិញហើយបានប្តូរទៅជាទ័ពទ័ពមួយដែលមានសម្ភារៈស៊ីវិលជាច្រើនរបស់នាងត្រូវបានដកចេញឬឡើងជិះដើម្បីការពារពួកគេ។ បន្ទាប់មកផ្ទៃខាងក្នុងរបស់នាងត្រូវបានកំណត់រចនាសម្ព័ន្ធឡើងវិញដើម្បីធ្វើឱ្យនាងអាចផ្ទុកទាហានប្រហែល 5.000 នាក់។ លើសពីនេះទៀត Coolidge មានកាំភ្លើងបានម៉ោននៅលើនាងហើយសំបកខ្មៅនិងពណ៌សដ៏ស្រស់ស្អាតរបស់នាងត្រូវបានលាបពណ៌ឡើងវិញនៅក្នុងប្រពៃណីបុរាណរបស់កងនាវាចរអាម៉េរិក។ នៅពេលនោះនាងត្រូវបានប្រគល់ឱ្យកងទ័ពជើងទឹកជាផ្លូវការដោយរដ្ឋបាលដឹកជញ្ជូនសង្គ្រាម។

ប្រវត្តិ នៃមន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារគន្ធបុប្ផា ជាព្រះនាម នៃព្រះរាជ​ធីតា​​សំណព្វមួយអង្គ នៃព្រះករុណា ព្រះបាទ នរោត្តម សីហនុ

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ទ្រង់ប្រសូត្រនៅ ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស.២៤៩១ ត្រូវនឹងថ្ងៃទី១៦ ខែសីហា គ.ស.១៩៤៨ វេលាម៉ោង១១ និង ៣០នាទី។ ព្រះអង្គគឺជាព្រះរាជធីតាអង្គទី៨ នៃព្រះករុណា ព្រះ បាទសម្ដេចព្រះ នរោត្ដម សីហនុ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសនមុនី ។ ព្រះរាជធីតា នរោត្ដម គន្ធបុប្ផា តាំងពីទ្រង់ប្រសូត្រមក ព្រះ ករុណាជាអម្ចាស់ជីវិត ជាព្រះវររាជបិតា ទ្រង់ទុកឲ្យគង់នៅប្រា សាទខេមរិន្ទ្រ ឋិតជិតព្រះអង្គជាប់ជាដរាបមក។

ដោយទ្រង់ បានថែរក្សាដោយការថ្នាក់ថ្នមជាទីបំផុត ទ្រង់ពុំសូវដែលឲ្យ មានការឃ្លាតពីព្រះអង្គយូរទេ។ ព្រះមហាក្សត្រ ទ្រង់ពេញព្រះរាជហឫទ័យ និងព្រះរាជធិតាព្រះអង្គនេះណាស់ ព្រោះទ្រង់ ធ្លាប់បានសង្កេតឃើញថា៖ ព្រះធីតាមានសណ្ដាប់ធ្នាប់ល្អប្លែក ខុសពីក្មេងធម្មតា។ ការខុសត្រូវផ្សេងៗ មិនចាំបាច់ព្រះវររាជ បិតា មាតា ឬភីលៀងថែរក្សាមានព្រះបន្ទូល ឬនិយាយបញ្ចេះ ក៏ទ្រង់អាចជ្រាបបានដោយព្រះអង្គឯង ហើយប្រកបនឹងកិរិយា ឫកពារដ៏រមទម្យថ្លៃថ្នូរស្ងប់ស្ងៀម សមជាព្រះរាជធីតានៃម្ចាស់ ផែនដីពិតៗមិនទាស់នឹងភ្នែកអ្នកផងទាំងពួង។

ហេតុតែទ្រង់មានសុខភាពពុំសូវបរិបូណ៌ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដមគន្ធបុប្ផា ច្រើនប្រឈួនព្រះទាហរោគ(គ្រុនក្ដៅព្រះអង្គ) តាំងពីដើមមក។ យូរៗម្ដងតែមុនៗពេទ្យអាចព្យាបាលបំបាត់ រោគនេះ ថ្វាយជាស្រឡះបាន។ លុះព្រះជន្មាយុចូលអំឡុង ៥ ព្រះវស្សាទ្រង់ក៏ចាប់ប្រឈួនព្រះរោគដ ដែលនេះជាខ្លាំងជាងមុន ហួសកម្លាំងពេទ្យនឹងថ្វាយឱសថទប់ទល់បាន ប្រឈួន បានតែ ៧ថ្ងៃ ទ្រង់សុគតនៅក្នុងថ្ងៃជាគម្រប់៨ គឺនៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៥ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ គ.ស.១៩៥២ វេលាម៉ោង២ និង៤៥នាទី។ ក្នុងពេលប្រឈួននេះ ព្រះករុណាជាអម្ចាស់ជីវិត សម្ដេច ព្រះបរមរាជបិតា សម្ដេចព្រះវររាជជននីនាថ ទ្រង់បានខំប្រឹង អស់ទំហឹង រកពេទ្យហ្មគ្រប់ទិសតំបន់ឲ្យមកជួយព្យាបាល។ ទ្រង់បានជ្រាបថាពេទ្យហ្មរណាពូកែទោះជិតឆ្ងាយ ក៏ត្រាស់ បង្គាប់ឲ្យទៅយកមកជួយព្យាបាលលុះត្រាតែបានភ្លាម។

ការសុគតនៃព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះករុណាជាអម្ចាស់ជីវិត ជាព្រះរាជបិតាទ្រង់មានសេចក្ដីសោកស្ដាយជាទីបំផុត នឹង យកអ្វីមកប្រៀបស្មើគ្មានព្រះជាព្រះរាជធិតាពេញព្រះរាជហឫទ័យណាស់។ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រីធំ-តូច ជំទាវឃុនណាងក្នុងព្រះរាជធានីទាំងប៉ុន្មាន ក៏មានសេចក្ដី សោកស្ដាយសម្ដែងសេចក្ដីអាឡោះអាល័យចំពោះព្រះរាជធិតាអង្គនេះ។ ដោយកុសលចរិយានៃព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះករុណា ជាអម្ចាស់ជីវិតបានត្រាស់បង្គាប់ឲ្យសង់មេរុថ្វាយព្រះភ្លើងយ៉ាងអិកធឹកឲ្យបានថ្កើងរុងរឿងជាព្រះកិត្តិយសធ្វើទក្ខិណានុប្បទាន សព្វគ្រប់ដរាបដល់ការបោះពុម្ពសៀវភៅធម៌ ចែកប្រទានជា ធម្មពលី ដែលមានផលខ្ពស់វិសេសជាងទានដទៃ ឧទ្ទិសព្រះ កុសលថ្វាយចំពោះដួងវិញ្ញាណក្ខន្ធព្រះរាជធីតា។ បន្ទាប់ពី​ព្រះរាជពិធីថ្វាយព្រះភ្លើងនាថ្ងៃទី៤ ខែមករា គ.ស.១៩៥៣មក ព្រះបរមអដ្ឋិ នៃព្រះអង្គម្ចាស់ក្សត្រីយ៍ ត្រូវបានតម្កល់ក្នុងព្រះកោដ្ឋមាសបញ្ចុះក្នុងប្រាង្គព្រះចេតិយមួយដែលត្រូវបានសាងឡើងក្នុងបរិវេណព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំងចតុម្មុខមង្គល ផងដែរ។

ក្រោយមកនៅពេល ដែលព្រះវររាជបិតាបានចូលព្រះសុវណ្ណគតនា គ.ស.២០១២ ព្រះបរមអដ្ឋិរបស់ទ្រង់ ក៏ត្រូវបាន បញ្ចុះនៅក្នុងព្រះចេតិយរួមជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍តាមព្រះរាជបណ្ដាំ កាលពីខែកក្កដា គ.ស.២០១៤។ ដើម្បីឧទ្ទិសដល់ព្រះរាជធីតា ព្រះវររាជបិតាទ្រង់ក៏បាន ត្រាស់បង្គាប់ឲ្យសាងសង់មន្ទីរពេទ្យមួយឡើងដោយដាក់ឈ្មោះថាមន្ទីរពេទ្យគន្ធបុប្ផា (គន្ធបុប្ផាទី១) ដែលត្រូវបាន សាងសង់ឡើងក្នុងឆ្នាំ១៩៦៣ នៅខណៈពេលនោះ ព្រះអង្គ សម្ដេចឪ ទ្រង់ជាព្រះប្រមុខរដ្ឋ។ នៅឆ្នាំ១៩៩១ក្រោយពេលសម្ដេចឪយាងចូលមកមាតុប្រទេសវិញ មន្ទីរពេទ្យគន្ធបុប្ផានេះត្រូវបានបេីឱ្យដំណេីរការ និង កសាងឡើងវិញ ដើម្បីបន្តផ្តល់ការព្យាបាល ដោយឥតគិតថ្លៃ ដល់កុមារកម្ពុជា ដែលមិនមានលទ្ធភាពបង់ថ្លៃព្យាបាលជំងឺ។ នៅក្រោយមកទៀតដោយសាចំនួនកូនចៅប្រជានុរាស្ត្ររបស់ព្រះអង្គ មានជម្ងឺកុមារកាន់តែច្រេីន ព្រះអង្គសម្ដេចឪ ក៏បាន បរិច្ចាគព្រះរាជទ្រព្យជា ដីមួយផ្នែកខាងត្បូងព្រះបរមរាជវាំង នៅក្បែរព្រះចេតិយព្រះអង្គម្ចាស់ក្សត្រីយ៍ ជូនលោក បណ្ឌិត បេអាត រិចឆ្នឺ (Beat Richner) ជាស្ថាបនិក នៃមន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីសាងសង់ជាមន្ទីរពេទ្យ គន្ធបុប្ផាទី២ នៅឆ្នាំ ១៩៩៥។ និងដើម្បីជាគុណប្រយោជន៍ក្នុងការព្យាបាលកុមារ ក្រីក្របានយ៉ាងច្រើនសែននាក់ទូទាំងប្រទេសកម្ពុជាថែមទៀតរហូតមកទល់និងសព្វថ្ងៃនេះ ថែមទាំងបង្កេីតជាសាខានៅ ខេត្តសៀមរាបផងដែរ៕ ការបាត់បង់លោកបណ្ឌិត ជាបាត់បង់នូវធនធានមនុស្សធម៌ ដ៏ល្អមួយ ដែលមួយជីវិតលោក បានបូជាលៈបង់ដេីម្បីកុមារ កម្ពុជា ទូទាំងប្រទេស។ សូមដួងវិញ្ញាណក្ខន្ធ​ លោកវេជ្ជបណ្ឌិត បានសោយសុខក្នុង ឋានសុគតិភព កុំបីឃ្លៀងឃ្លាត ។ ប្រភព៖ ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ

 

លោក ជេក ម៉ា ប្រាប់ពីវិធីឲ្យក្លាយទៅជាអ្នកមានលុយ……….

លោក Jack Ma៖ មើល​៦ចំណុច​នេះ អ្នក​នឹង​ដឹង​ថា អនាគត​ជា​អ្នកមាន ឬ​អ្នកក្រ​ហើយ

រូបភាពពាក់ព័ន្ធ

ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​និយាយ​ថា​រវាង​អ្នក​មាន និង​អ្នក​ក្រ គឺ​មិន​មាន​អ្វី​ខុស​គ្នា​ច្រើន​ទេ គឺ​វា​ស្ថិត​នៅ​លើ​ការ​គិត និង​របៀប​នៃ​ការ​ធ្វើ​ការ​របស់​ពួក​គេ​ប៉ុណ្ណោះ។ ចង់​ដឹង​ថា​យ៉ាង​ណា​នោះ សូម​អាន​៦​ចំណុច​ខ្លី​ៗ​ខាងក្រោមនេះ៖

លទ្ធផល​រូបភាព​សម្រាប់ jack mar

 

១. អ្នក​កំពុង​គេង​នៅ​លើ​គ្រែ គេ​កំពុង​ក្រោក​ហាត់​ប្រាណ ដូច្នេះ​ហើយ​គេ​មាន​សុខភាព​ល្អ​ជាង​អ្នក។

២. អ្នក​ធ្វើ​ការ​ឲ្យ​រួច​មួយ​ថ្ងៃ​ៗ គេ​ធ្វើ​ការ​ដោយ​តាំង​ចិត្ត ដូច្នេះ​គេ​អាច​ក្លាយ​ជា​មេ​ដឹកនាំ​របស់​អ្នក។

៣. អ្នក​កំពុង​រៀប​គម្រោង​ធ្វើ​ការ​ថ្ងៃ​នេះ​ឲ្យ​ចប់ គេ​កំពុង​រៀប​គម្រោង​ផែនការ​សម្រាប់​ឆ្នាំ​បន្ទាប់ ដូច្នេះ​ហើយ​ គេ​អាច​គ្រប់គ្រង​ឱកាស​ច្រើន​ជាង​អ្នក។

៤. អ្នក​កំពុង​រក​លេសគេច​បញ្ហា គេ​កំពុង​ដោះស្រាយ​បញ្ហា ដូច្នេះ​ហើយ​មុខ​ជំនួញ និង​ការងារ​របស់​គេ​អាច​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​អ្នក។

៥. អ្នក​កំពុង​ភ្លើតភ្លើន​នឹង​ការ​ចាយ​លុយ គេ​កំពុង​តែ​​ចាត់​ចែង​​ទ្រព្យ​សម្បត្តិ​ឲ្យ​ត្រូវ​កន្លែង​ ដូច្នេះ​ហើយ​គេ​​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​អ្នក។

៦. អ្នក​កំពុង​គិត​តែ​ផល​ប្រយោជន៍​ខ្លួន​ឯង គេ​កំពុង​គិត និង​ពិចារណា​ដល់​ផល​ប្រយោជន៍​ភាគី​ម្ខាង​ទៀត​ ដូច្នេះ​ហើយ​ទើប​​គេ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​មនុស្ស​​ម្នា​ច្រើន​ជាង​អ្នក៕

លទ្ធផល​រូបភាព​សម្រាប់ jack mar

លទ្ធផល​រូបភាព​សម្រាប់ jack mar

ក្រមង៉ុយ​

ក្រមង៉ុយ​ ជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ទ​ខ្មែរ។

 

 

បណ្តាំកវី

បណ្តាំកវី

បើចង់បានថ្លៃសូមច្នៃពេជ្រ
ពីថ្មគគ្រិចទៅភ្លឺថ្លា
ចង់បានកេរ្តិ៍ឈ្មោះខ្ពស់សក្តា
ចូលខ្លួនសិក្សាផុតល្ងង់ខ្លៅ។
ដាវដែលមុតល្អត្បិតដុតដំ
សំលៀងមុតមាំផ្សំភ្លើងក្តៅ
ប្រាជ្ញត្បិតពិចារណ៍គិតជ្រាលជ្រៅ
កោសល្យឆ្អិនឆ្អៅព្រោះឧស្សាហ៍។
រពឹសដៃដាំបានផលបេះ
បើដេកអាំងផេះផ្ទៃឈឺផ្សា
ធ្វើស្រែមើលទឹកដីសព្វការ
ពាក្យចាស់ចែងចារត្រិះតម្លៃ។
កុំសើចមុនគេប្រយ័ត្នជួន
ត្រូវសើចខកខ្លួនមិនប្រពៃ
មុនញាក់ចិញ្ចើមសូមឃ្មាតខ្មី
គិតមើលវែងខ្លីអស់ន័យអាឋ៌។
កុំអាងអ្នកក្រៅជួយដៃជើង
សូមពឹងខ្លួនយើងជាម្ចាស់ការ
បើសេពមិត្តពាលខូចជតា
សេពប្រាជ្ញថ្កើងការឆ្លងដល់ត្រើយ។
សាងអំពើល្អ ច្បាស់មិនស្ងាត់
សាងទោសវិបត្តិទុក្ខមិនស្បើយ
កេរ្តិ៍ឈ្មោះរន្ទឺមិនបាត់ឡើយ
ទូកអ្នកទៅហើយកំពង់នៅ។
កវីសូមជូនពីរបីម៉ាត់
ក្រែងលោបានស្កាត់ប្រាប់កូនចៅ
ផ្សាយគតិល្អបន្តទៅ
ត្រាយនាំជាផ្លូវសុខមង្គល។

ទស្សនៈល្អៗ នៅក្នងរឿងសាមកុក ដែលជាកំពូលរឿងភាគចិនសម្បូរដោយយុទ្ធសាស្ត្រ និងល្បិចកលជាច្រើន

១. ចាវជីឡុង (មេទ័ពខ្លាទាំងប្រាំរបស់នគរស៊ូហាន)

«បើចិត្តធម៌យកចិត្តគេ ទង្វើបែបនេះមុតជាដាវ និងកាំបិត ១០០ ដង ទៅទៀត» ។

២. លាវបុី (ស្តេចត្រាន់នគរស៊ូនហាន)

«បើសិនធ្វើសង្គ្រាម ខ្ញុំសុខចិត្តឲ្យប្រជារាស្ត្ររត់ចោលខ្ញុំ តែខ្ញុំមិនបោះបង់ចោលប្រជារាស្ត្រ​ទេ» ។

៣. ចូវអុី ឬចូវកុងជីង (មេទ័ពធំរបស់តុងអ៊ូ ស៊ុនឈៀន)

«អាវុធសំខាន់ជាងគេដើម្បីវាយក្រុង មិនមែនជាជណ្តើរទេ តែគឺជាជនបង្កប់» ។

៤. ស៊ឺម៉ាអុី ឬចុងតា (ទីប្រឹក្សារបស់ឆាវឆាវ និងជាគ្រូរបស់ ឆាវភី ស្តេចនគរអ៊ួយ)

«ទោះជាពេលណាក៏ដោយ ក៏ត្រូវតែទុកផ្លូវក្រោយមួយដែរ» ។

៥. ជូកឺលៀង ឬមុងមិញ ឬនាគដេក (ទីប្រឹក្សារបស់លាវបុី និងជាឧបរាជរបស់នគរស៊ូហាន)

«ការសិក្សាតម្រូវឲ្យមានចិត្តអំណត់ ទេពកោសល្យតម្រូវឲ្យមានការសិក្សា, គ្មានការសិក្សាគឺ គ្មានវិធីណាអាចពង្រឹងទេពកោសល្យបានឡើយ, គ្មានចិត្តអំណត់ ក៏គ្មានវិធីណាឲ្យការសិក្សាបានសម្រេចដែរ» ។

៦. ឆាវឆាវ (Coa Cao-សម្តេចព្រះបិតានៃនគរអ៊ួយ)

«មហាអាក្រក់ដូចល្អ លាក់ពុតដូចស្មោះត្រង់ គុណធម៌ និងចិត្តអាក្រក់ សុទ្ធតែមិនអាចមើលដឹងតាមសម្បកក្រៅបាននោះទេ» ។